ព្រះត្រៃបិដក ភាគ ៩៦

 [៣៤២] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​អង្គ​ឈាន​ទាំងឡាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​ឈាន​ប្ប​ច្ច័​យ អង្គ​ឈាន​ទាំងឡាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​ឈាន​ប្ប​ច្ច័​យ។
 [៣៤៣] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​អង្គ​ឈាន​ទាំងឡាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឈាន​ប្ប​ច្ច័​យ។
 [៣៤៤] ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​អង្គ​ឈាន​ទាំងឡាយ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​ឈាន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637828578066087274
ទៅកាន់ទំព័រ៖