ព្រះត្រៃបិដក ភាគ ៩៦
[៣៦៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៦៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៦៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុបាទានិយៈ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
ID: 637828580020707289
ទៅកាន់ទំព័រ៖