ព្រះត្រៃបិដក ភាគ ៩៦
[៣៦៨] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៣៦៩] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ ឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកកដត្តារូបផង ដោយអត្ថិប្បច្ច័យ ខន្ធទាំងឡាយ (ជាបច្ច័យ) នៃវត្ថុ វត្ថុ (ជាបច្ច័យ) នៃខន្ធទាំងឡាយ មហាភូត១ ... មហាភូតទាំងឡាយ ជាបច្ច័យ នៃពួកកដត្តារូប និងឧបាទារូប ដោយអត្ថិប្បច្ច័យ មហាភូត១ របស់ពួកអសញ្ញសត្វ ... មហាភូតទាំងឡាយ
ID: 637828580279457203
ទៅកាន់ទំព័រ៖