ព្រះត្រៃបិដក ភាគ ៩៦
[៤៤] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ក្នុងអរូបភព ខន្ធ២ អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងទ្បាយ ដែលជាធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី មហាភូត៣ អាស្រ័យមហាភូត១ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដា្ឋនរូប… (មហាភូត៣) អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។ វិបាកធម៌ អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺវិបាកក្ខន្ធទាំងទ្បាយ អាស្រ័យវត្ថុ ក្នុងខណៈនៃបដិសន្ធិ កដត្តារូប អាស្រ័យមហាភូតទាំងទ្បាយ។
[៤៥] វិបាកធម៌ អាស្រ័យវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ
ID: 637828477078273275
ទៅកាន់ទំព័រ៖