ព្រះត្រៃបិដក ភាគ ៩៦
            
        
        
            
            
                
                ជាបច្ច័យនៃពួកកដត្តារូប និងឧបាទារូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសលរលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ (ពួកសេក្ខបុគ្គល និងបុថុជ្ជន) ពិចារណាឃើញច្បាស់នូវសោតៈ ... ឃានៈ ជិវ្ហា កាយ ឧបាទិន្នុបាទានិយរូបទាំងឡាយ ក្លិន រស ផោដ្ឋព្វៈ ... នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាឧបាទិន្នុបាទានិយៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ គន្ធាយតនៈ ជាឧបាទិន្នុបាទានិយៈ ... រសាយតនៈ ... ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ។បេ។ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យ នៃឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ
            
            
         
        
            
                ID: 637828580473533121 
                
            
            
                ទៅកាន់ទំព័រ៖