ព្រះត្រៃបិដក ភាគ ៩៦
            
        
        
            
            
                
                ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
 [៣៧០] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាតៈ គឺពួកបុគ្គល ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (ពួកបុគ្គល) ពិចារណាឃើញច្បាស់នូវសោតៈ ... ឃានៈ ជិវ្ហា កាយ ឧបាទិន្នុបាទានិយរូបទាំងឡាយ ក្លិន រស ផោដ្ឋព្វៈ ... នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង (បុគ្គល) ឃើញនូវឧបាទិន្នុបាទានិយរូប ដោយទិព្វចក្ខុ វត្ថុ ជាបច្ច័យនៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។
            
            
         
        
            
                ID: 637828580734000812 
                
            
            
                ទៅកាន់ទំព័រ៖