ព្រះត្រៃបិដក ភាគ ៩៦
ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។
[៣៧១] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។
[៣៧២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត និងអាហារ។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
ID: 637828581407800005
ទៅកាន់ទំព័រ៖