ព្រះត្រៃបិដក ភាគ ៩៦
ជាបច្ច័យនៃកាយនេះ ជាអនុបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។
[៣៧៤] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត បច្ឆាជាត និងអាហារ។ បុរេជាត គឺបុគ្គល ពិចារណាឃើញច្បាស់ នូវអនុបាទិន្នុបាទានិយរូបទាំងឡាយ ... សំឡេង ក្លិន រស ... នូវផោដ្ឋព្វៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវផោដ្ឋព្វៈនោះ ទើបកើតឡើង ទោមនស្សកើតឡើង កាលបើកុសល និងអកុសល រលត់ហើយ វិបាកក៏កើតឡើង ព្រោះអំពើនោះជាអារម្មណ៍ រូបាយតនៈ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។
ID: 637828581853593659
ទៅកាន់ទំព័រ៖