ព្រះត្រៃបិដក ភាគ ៩៦
[៣៧៥] អនុបាទិន្នុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យ នៃកាយនេះ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអត្ថិប្បច្ច័យ។
[៣៧៦] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៣៧៧] អនុបាទិន្នអនុបាទានិយធម៌ ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ជាឧបាទិន្នុបាទានិយៈ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
ID: 637828582141094157
ទៅកាន់ទំព័រ៖