ព្រះត្រៃបិដក ភាគ ៩៦

 [៣៧៨] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៧៩] អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌ ជា​បច្ច័យ នៃ​ឧបា​ទិ​ន្នុ​បា​ទា​និ​យធម៌​ផង នៃ​អនុ​បា​ទិន្ន​អនុ​បា​ទា​និ​យធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​អនុ​បា​ទិន្ន​អនុ​បាទា​និ​យក្ខ​ន្ធ១ ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ៣ ជា​បច្ច័យ​នៃ​ខន្ធ១ផង នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ ជា​បច្ច័យ​នៃ​ខន្ធ២ផង នៃ​កាយ​នេះ ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ ដែល​កើតមុន​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637828582369084371
ទៅកាន់ទំព័រ៖