ព្រះត្រៃបិដក ភាគ ៩៦
[៣៨៣] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងឥន្រ្ទិយ។ បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៣៨៤] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃអនុបាទិន្នអនុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ៣ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ១ ដោយអត្ថិប្បច្ច័យ ខន្ធ២ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។
[៣៨៥] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។
ID: 637828583048002777
ទៅកាន់ទំព័រ៖