ព្រះត្រៃបិដក ភាគ ៩៦

គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ​ផង មហា​ភូ​តទាំង​ទ្បាយ​ផង កដ​ត្តា​រូប អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ​ផង មហា​ភូ​តទាំង​ទ្បាយ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី អាស្រ័យ​វិបាក​ធម៌​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​វិ​បា​កក្ខន្ធ១ផង វត្ថុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២ផង វត្ថុ​ផង កដ​ត្តា​រូប អាស្រ័យ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ​ផង មហា​ភូ​តទាំង​ទ្បាយ​ផង។
 [៤៦] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ផង ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំង​ទ្បាយ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង មហា​ភូ​តទាំង​ទ្បាយ​ផង។ វិបាក​ធម៌ អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637828477314858319
ទៅកាន់ទំព័រ៖