ព្រះត្រៃបិដក ភាគ ៩៦
[៣៨៦] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត និងអាហារ។ សហជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។
[៣៨៧] អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយៈធម៌ផង នៃអនុបាទិន្នុបាទានិយៈធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាត និងអាហារ។ បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអត្ថិប្បច្ច័យ។
ID: 637828583280190274
ទៅកាន់ទំព័រ៖