ព្រះត្រៃបិដក ភាគ ៩៦
[៣៨៩] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃអនុបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត និងអាហារ។ សហជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺរូបាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ (ជាបច្ច័យ) នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ។ សេចក្តីបំប្រួញ។ ផោដ្ឋព្វាយតនៈក្តី វត្ថុក្តី ជាអនុបាទិន្នុបាទានិយៈ ជាបច្ច័យ នៃអនុបាទិន្នុបាទានិយក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺឧបាទិន្នុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាអនុបាទិន្នុបាទានិយៈ ដោយអត្ថិប្បច្ច័យ។
ID: 637828583668348279
ទៅកាន់ទំព័រ៖