ព្រះត្រៃបិដក ភាគ ៩៦
[៣៩០] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី ជាបច្ច័យ នៃឧបាទិន្នុបាទានិយធម៌ផង នៃអនុបាទិន្នុបាទានិយធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់អាហារ គឺកពឡិង្ការាហារ ជាឧបាទិន្នុបាទានិយៈក្តី ជាអនុបាទិន្នុបាទានិយៈក្តី ជាបច្ច័យនៃកាយ ជាឧបាទិន្នុបាទានិយៈផង ជាអនុបាទិន្នុបាទានិយៈផង ដោយអត្ថិប្បច្ច័យ។
[៣៩១] ឧបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នុបាទានិយធម៌ក្តី អនុបាទិន្នអនុបាទានិយធម៌ក្តី ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយអត្ថិប្បច្ច័យ បានដល់បច្ឆាជាតិ អាហារ និងឥន្រ្ទិយ។ បច្ឆាជាត គឺអនុបាទិន្នអនុបាទានិយក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារ ជាអនុបាទិន្នុបាទានិយៈក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៣៩២] ឧបាទិន្នុបាទានិយធម៌ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ដោយនត្ថិប្បច្ច័យ ... ជាបច្ច័យ ដោយវិគតប្បច្ច័យ ... ជាបច្ច័យ ដោយអវិគតប្បច្ច័យ។ សេចក្តីបំប្រួញ។
ID: 637828583909442459
ទៅកាន់ទំព័រ៖