ព្រះត្រៃបិដក ភាគ ៩៦

ធម៌​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​ធម៌​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ខន្ធ​ទាំង​ទ្បាយ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី។
 [៤៧] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ខន្ធ​ទាំង​ទ្បាយ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពា​ហិ​ររូប ... អាហារ​សមុដ្ឋាន​រូប ... ឧតុសមុដ្ឋាន​រូប ... មហាភូត៣ អាស្រ័យ​មហាភូត១ ឧបា​ទា​រូប អាស្រ័យ​មហា​ភូ​តទាំង​ទ្បាយ។
 [៤៨] ធម៌​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មិន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​ខន្ធ​ទាំង​ទ្បាយ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី។ ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី អាស្រ័យ​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637828477595804021
ទៅកាន់ទំព័រ៖