ព្រះត្រៃបិដក ភាគ ៩៦
សង្កិលិដ្ឋត្តិកៈ
បដិច្ចវារៈ
[៤២៣] សង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលសៅហ្មងហើយ ទាំងគួរដល់សេចក្តីសៅហ្មង) អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២។ អសង្កិលិដ្ឋសង្កិលេសិកធម៌ (ធម៌ដែលមិនសៅហ្មងហើយ តែគួរដល់សេចក្តីសៅហ្មង) អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ។ សង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
ID: 637828698072342084
ទៅកាន់ទំព័រ៖