ព្រះត្រៃបិដក ភាគ ៩៦
[៤២៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អស្រ័យអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបក្តី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[៤២៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ (ធម៌ដែលមិនសៅហ្មងហើយ ទាំងមិនគួរដល់សេចក្តីសៅហ្មង) អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ខន្ធ២ អាស្រ័យខន្ធ២។ អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ។ អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកធម៌
ID: 637828698293721790
ទៅកាន់ទំព័រ៖