ព្រះត្រៃបិដក ភាគ ៩៦
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២។
[៤២៦] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យអសង្កិលិដ្ឋសង្កិលេសិកធម៌ផង អសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។
[៤២៧] អសង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ផង អសង្កិលិដ្ឋសង្កិលេសិកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ចិត្តសមុដ្ឋានរូប អាស្រ័យសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង។ សេចក្តីបំប្រួញ។
[៤២៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត គប្បីចែក ដូចជាបទដែលលោកចែកហើយ ក្នុងកុសលត្តិកៈដែរ។
[៤២៩] សង្កិលិដ្ឋសង្កិលេសិកធម៌ អាស្រ័យសង្កិលិដ្ឋសង្កិលេសិកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
ID: 637828698591059069
ទៅកាន់ទំព័រ៖