ព្រះត្រៃបិដក ភាគ ៩៦
[៤៣៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធដោយហេតុប្បច្ច័យ។
[៤៣៦] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយហេតុប្បច្ច័យ ពួកហេតុ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។
[៤៣៧] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយហេតុប្បច្ច័យ ពួកហេតុ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៤៣៨] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអារម្មណប្បច្ច័យ បុគ្គលត្រេកអរ រីករាយនឹងរាគៈ រាគៈ ប្រារព្ធនូវរាគៈនោះ ទើបកើតឡើង ទិដ្ឋិក៏កើតឡើង វិចិកិច្ឆា
ID: 637828711248548491
ទៅកាន់ទំព័រ៖