ព្រះត្រៃបិដក ភាគ ៩៦

បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៤៤០] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ពិចារណា​នូវ​កុសល​នោះ ពិចារណា​នូវ​កុសល​ទាំងឡាយ ដែល​សន្សំទុក​ហើយ ក្នុង​កាលមុន ចេញ​ចាក​ឈាន ពិចារណា​ឈាន ពួក​ព្រះ​អរិយៈ ពិចារណា​គោត្រភូ ពិចារណា​វោ​ទានៈ ឃើញច្បាស់​នូវ​ចក្ខុ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ពិចារណា​ឃើញច្បាស់​នូវ​សោតៈ ... ឃានៈ ជិវ្ហា កាយ រូប​ទាំងឡាយ សំឡេង ក្លិន រស ផោដ្ឋព្វៈ វត្ថុ ... នូវ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ថា​មិន​ទៀង ជា​ទុក្ខ មិនមែន​ខ្លួន ឃើញ​រូប​ដោយ​ទិព្វចក្ខុ ឮសំឡេង​ដោយ​ទិព្វសោត​ធាតុ ដឹង​ច្បាស់​នូវ​ចិត្ត នៃ​បុគ្គល​អ្នក​ប្រកបដោយ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ ជា​បច្ច័យ​នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ ជា​បច្ច័យ​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ រូបាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637828711673892339
ទៅកាន់ទំព័រ៖