ព្រះត្រៃបិដក ភាគ ៩៦
[៤៤២] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអារម្មណប្បច្ច័យ គឺព្រះនិព្វាន ជាបច្ច័យនៃមគ្គ និងផល ដោយអារម្មណប្បច្ច័យ។
[៤៤៣] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញចាកមគ្គ ពិចារណាមគ្គ ពិចារណាផល ពិចារណាព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ និងវោទានៈ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ដឹងនូវចិត្តនៃបុគ្គល ដែលប្រកបដោយអសង្កិលិដ្ឋអសង្កិលេសិកចិត្ត ដោយចេតោបរិយញ្ញាណ អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637828712087955382
ទៅកាន់ទំព័រ៖