ព្រះត្រៃបិដក ភាគ ៩៦
            
        
        
            
            
                
                ឯសហជាតាធិបតិ គឺអធិបតិ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ។
 [៥៥១] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិ ជាអសង្កិលិដ្ឋអសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
 [៤៥២] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយក្រោយៗ ដោយអនន្តរប្បច្ច័យ។
 [៤៥៣] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ សង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យ នៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
            
            
         
        
            
                ID: 637828713075356107 
                
            
            
                ទៅកាន់ទំព័រ៖