ព្រះត្រៃបិដក ភាគ ៩៦
            
        
        
            
            
                
                 [៤៥៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អាវជ្ជនៈ ជាបច្ច័យនៃអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអនន្តរប្បច្ច័យ។
 [៤៥៥] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអនន្តរប្បច្ច័យ។
 [៤៥៦] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម (ជាបច្ច័យ) នៃផលសមាបត្តិ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញចាកនិរោធ ជាបច្ច័យ នៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។
            
            
         
        
            
                ID: 637828713329161544 
                
            
            
                ទៅកាន់ទំព័រ៖