ព្រះត្រៃបិដក ភាគ ៩៦
            
        
        
            
            
                
                 [៤៥៧] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ អសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយមុនៗ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយក្រោយៗ ដោយអនន្តរប្បច្ច័យ មគ្គ (ជាបច្ច័យ) នៃផល ផលជាបច្ច័យនៃផល ដោយអនន្តរប្បច្ច័យ។
 [៤៥៨] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអនន្តរប្បច្ច័យ ផលជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។
 [៤៥៩] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយសមនន្តរប្បច្ច័យ។បេ។ ... ជាបច្ច័យ ដោយសហជាតប្បច្ច័យ ... ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ... ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ... ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស និងបកតូបនិស្ស័យ។
            
            
         
        
            
                ID: 637828713548412392 
                
            
            
                ទៅកាន់ទំព័រ៖