ព្រះត្រៃបិដក ភាគ ៩៦
មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងទ្បាយ។
[៥២] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនឥន្រ្ទិយប្បច្ច័យ គឺពាហិររូប ... អាហារសមុដា្ឋនរូប ... ឧតុសមុដា្ឋនរូប … មហាភូត៣ អាស្រ័យមហាភូត១ រូបជីវិតិន្រ្ទិយ អាស្រ័យមហាភូតទាំងទ្បាយ របស់ពួកអសញ្ញសត្វ។
[៥៣] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលច្រទ្បំដោយបញ្ចវិញ្ញាណ ខន្ធ២ អាស្រ័យខន្ធ២។
[៥៤] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពាហិររូប ... អាហារសមុដ្ឋានរូប ... ឧតុសមុដ្ឋានរូប ... មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។បេ។
[៥៥] វិបាកធម៌ អាស្រ័យវិបាកធម៌ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យអហេតុកវិបាកក្ខន្ធ១។
[៥៦] ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី អាស្រ័យធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលជាអហេតុកៈ
ID: 637828478224870360
ទៅកាន់ទំព័រ៖