ព្រះត្រៃបិដក ភាគ ៩៦
បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យរាគៈ ហើយសម្លាប់សត្វ បំបែកសង្ឃ អាស្រ័យទោសៈ ហើយសម្លាប់សត្វ បំបែកសង្ឃ រាគៈ ... សេចក្តីប្រាថ្នា ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ បាណាតិបាត ជាបច្ច័យនៃបាណាតិបាត ដោយឧបនិស្សយប្បច្ច័យ និយតមិច្ឆាទិដ្ឋិ ជាបច្ច័យនៃនិយតមិច្ឆាទិដ្ឋិ ដោយឧបនិស្សយប្បច្ច័យ។
[៤៦០] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គលអាស្រ័យរាគៈ ហើយឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ធ្វើឈាន ... វិបស្សនា ... ធ្វើអភិញ្ញាឲ្យកើតឡើង ធ្វើសមាបត្តិឲ្យកើតឡើង អាស្រ័យសេចក្តីប្រាថ្នា ហើយឲ្យទាន ធ្វើសមាបត្តិ ឲ្យកើតឡើង រាគៈ ... សេចក្តីប្រាថ្នា ជាបច្ច័យនៃសទ្ធា សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ បុគ្គលសម្លាប់សត្វ ហើយឲ្យទាន សមាទានសីល
ID: 637828713758851873
ទៅកាន់ទំព័រ៖