ព្រះត្រៃបិដក ភាគ ៩៦

ធ្វើ​ឧបោសថកម្ម ធ្វើ​ឈាន​ឲ្យ​កើតឡើង ធ្វើ​វិបស្សនា​ឲ្យ​កើតឡើង ធ្វើ​អភិញ្ញា​ឲ្យ​កើតឡើង ធ្វើស​មា​បត្តិ​ឲ្យ​កើតឡើង ដើម្បី​ប្រយោជន៍​ដល់​ការ​ឃាត់​នូវ​ផល​នៃ​កម្ម​នោះ បំបែក​សង្ឃ ហើយ​ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម ដើម្បី​ប្រយោជន៍​ដល់​ការ​ឃាត់​នូវ​ផល​នៃ​កម្ម​នោះ អកុសលកម្ម ជា​បច្ច័យ​នៃ​វិបាក ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦១] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​រាគៈ ហើយ​ធ្វើ​មគ្គ​ឲ្យ​កើតឡើង ចូលកាន់​ផល​សមាបត្តិ អាស្រ័យ​ទោសៈ ... អាស្រ័យ​សេចក្តី​ប្រាថ្នា ហើយ​ធ្វើ​មគ្គ​ឲ្យ​កើតឡើង ចូលកាន់​ផល​សមាបត្តិ រាគៈ ... សេចក្តី​ប្រាថ្នា ជា​បច្ច័យ​នៃ​មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៤៦២] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​សទ្ធា ហើយ​ឲ្យ​ទាន ធ្វើស​មា​បត្តិ ឲ្យ​កើតឡើង
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637828714031738077
ទៅកាន់ទំព័រ៖