ព្រះត្រៃបិដក ភាគ ៩៦
អាស្រ័យសីល ... សុតៈ ចាគៈ បញ្ញា សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ រដូវ ភោជន ... អាស្រ័យសេនាសនៈ ហើយឲ្យទាន ធ្វើសមាបត្តិឲ្យកើតឡើង សទ្ធា ... សេនាសនៈ ជាបច្ច័យនៃសទ្ធា និងសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ កុសលកម្ម ជាបច្ច័យនៃវិបាក ដោយឧបនិស្សយប្បច្ច័យ បរិកម្មនៃឈានទី១ ឈានទី១ (ជាបច្ច័យ) នៃឈានទី១ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ។
[៤៦៣] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺបុគ្គល អាស្រ័យសទ្ធា ហើយដម្លើងមានះ ប្រកាន់ទិដ្ឋិ (អាស្រ័យ) សីល ... អាស្រ័យសេនាសនៈ ហើយសម្លាប់សត្វ បំបែកសង្ឃ សទ្ធា ... សេនាសនៈ ជាបច្ច័យនៃរាគៈ និងសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។
ID: 637828714229779487
ទៅកាន់ទំព័រ៖