ព្រះត្រៃបិដក ភាគ ៩៦
[៤៦៦] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។ បកតូបនិស្ស័យ គឺពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ហើយធ្វើសមាបត្តិ ដែលមិនទាន់កើត ឲ្យកើតឡើង ចូលកាន់សមាបត្តិ ដែលកើតឡើងហើយ ពិចារណាឃើញច្បាស់ នូវសង្ខារទាំងឡាយ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន មគ្គ (ជាបច្ច័យ) នៃអត្ថប្បដិសម្ភិទា របស់ពួកព្រះអរិយៈ ធម្ម ... និរុត្តិ ... បដិភាណ ... និងឋានាឋានកោសល្ល ដោយឧបនិស្សយប្បច្ច័យ ផលសមាបត្តិ ជាបច្ច័យនៃសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ដោយឧបនិស្សយប្បច្ច័យ។
[៤៦៧] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល ពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ពិចារណាឃើញច្បាស់ នូវសោតៈ ... ឃានៈ ជិវ្ហា កាយ រូប សំឡេង ក្លិន រស
ID: 637828714706030579
ទៅកាន់ទំព័រ៖