ព្រះត្រៃបិដក ភាគ ៩៦
ផោដ្ឋព្វៈ ... នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ (ជាបុរេជាត) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបុរេជាតនៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យ នៃកាយវិញ្ញាណ ដោយបុរេជាតប្បច្ច័យ វត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។
[៤៦៨] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គល ត្រេកអរ រីករាយនឹងចក្ខុ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង សោតៈ...។បេ។ ផោដ្ឋព្វៈ ... បុគ្គល ត្រេកអរ រីករាយ នឹងវត្ថុ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយបុរេជាតប្បច្ច័យ។
ID: 637828714938392475
ទៅកាន់ទំព័រ៖