ព្រះត្រៃបិដក ភាគ ៩៦

 [៤៦៩] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ គឺ​វត្ថុ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៤៧០] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៤៧១] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៤៧២] អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 637828715210013238
ទៅកាន់ទំព័រ៖