ព្រះត្រៃបិដក ភាគ ៩៦
ឯនានាខណិកៈ គឺអសង្កិលិដ្ឋសង្កិលេសិកចេតនា ជាបច្ច័យ នៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។
[៤៨០] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកចេតនា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺអសង្កិលិដ្ឋអសង្កិលេសិកចេតនា ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ដែលជាវិបាក ដោយកម្មប្បច្ច័យ។
[៤៨១] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយកម្មប្បច្ច័យ បានដល់សហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកចេតនា ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។
[៤៨២] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយកម្មប្បច្ច័យ បានដល់សហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកចេតនា
ID: 637828715966640241
ទៅកាន់ទំព័រ៖