ព្រះត្រៃបិដក ភាគ ៩៦
ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[៤៨៣] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយវិបាកប្បច្ច័យ គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជាវិបាក ជាបច្ច័យ នៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ អសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជាបច្ច័យ នៃខន្ធ៣ផង នៃពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយវិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២ ខន្ធទាំងឡាយ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
[៤៨៤] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយវិបាកប្បច្ច័យ គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ជាវិបាក ជាបច្ច័យនៃខន្ធ៣ ដោយវិបាកប្បច្ច័យ ខន្ធ២ (ជាបច្ច័យ) នៃខន្ធ២។
ID: 637828716199115174
ទៅកាន់ទំព័រ៖