ព្រះត្រៃបិដក ភាគ ៩៦
ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ក្នុងខណៈនៃបដិសន្ធិ ដោយអាហារប្បច្ច័យ។បេ។
[៤៨៩] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអាហារប្បច្ច័យ គឺខន្ធ៣។
[៤៩០] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺខន្ធ៣។ អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ជាអសង្កិលិដ្ឋសង្កិលេសិកៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្រ្ទិយប្បច្ច័យ ចក្ខុន្រ្ទិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ក្នុងខណៈនៃបដិសន្ធិ កាយិន្រ្ទិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្រ្ទិយប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយឥន្រ្ទិយប្បច្ច័យ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ គឺខន្ធ៣។
ID: 637828716830120328
ទៅកាន់ទំព័រ៖