ព្រះត្រៃបិដក ភាគ ៩៦

 [៤៩១] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​ឈាន​ប្ប​ច្ច័​យ ... ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ ... ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ។
 [៤៩២] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៤៩៣] អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប ក្នុង​ខណៈ​នៃ​បដិសន្ធិ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ខន្ធ​ទាំងឡាយ (ជា​បច្ច័យ) នៃ​វត្ថុ វត្ថុ ជា​បច្ច័យ​នៃ​ខន្ធ​ទាំងឡាយ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637828717071693795
ទៅកាន់ទំព័រ៖