ព្រះត្រៃបិដក ភាគ ៩៦
ឯបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ វត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[៤៩៤] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។
[៤៩៥] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ដោយវិប្បយុត្តប្បច្ច័យ។
[៤៩៦] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។
ID: 637828717309987851
ទៅកាន់ទំព័រ៖