ព្រះត្រៃបិដក ភាគ ៩៦
[៤៩៩] សង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង ដោយអត្ថិប្បច្ច័យ គឺសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២ ...។
[៥០០] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ មហាភូត១ របស់ពួកអសញ្ញសត្វ ជាបច្ច័យនៃខន្ធ៣ ក្នុងបដិសន្ធិក្ខណៈ ដោយអត្ថិប្បច្ច័យ។បេ។ ឯបុរេជាត គឺបុគ្គលពិចារណាឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន នូវសោតៈ...។បេ។ នូវកាយ រូប ផោដ្ឋព្វៈ ... ពិចារណាឃើញច្បាស់នូវវត្ថុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ឃើញរូប ដោយទិព្វចក្ខុ ឮសំឡេងដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ
ID: 637828717769649878
ទៅកាន់ទំព័រ៖