ព្រះត្រៃបិដក ភាគ ៩៦
ដោយអត្ថិប្បច្ច័យ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ (ជាបច្ច័យ) នៃកាយនេះ រូបជីវិតន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៥០១] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺបុគ្គលត្រេកអរ រីករាយនឹងចក្ខុ រាគៈ ប្រារព្ធនូវចក្ខុនោះ ទើបកើតឡើង ទោមនស្សកើតឡើង បុគ្គលត្រេកអរនឹងវត្ថុ វត្ថុ ជាបច្ច័យនៃសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។
[៥០២] អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ដោយអត្ថិប្បច្ច័យ។
ID: 637828718015111132
ទៅកាន់ទំព័រ៖