ព្រះត្រៃបិដក ភាគ ៩៦
[៥០៣] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ។
[៥០៤] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ ឯបច្ឆាជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។
[៥០៥] អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាបច្ច័យ នៃអសង្កិលិដ្ឋសង្កិលេសិកធម៌ផង នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ផង ដោយអត្ថិប្បច្ច័យ គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។
ID: 637828718255990693
ទៅកាន់ទំព័រ៖