ព្រះត្រៃបិដក ភាគ ៩៦
[៥០៦] អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី ជាបច្ច័យនៃអសង្កិលិដ្ឋសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយក្តី មហាភូតទាំងឡាយក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធទាំងឡាយក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺអសង្កិលិដ្ឋសង្កិលេសិកក្ខន្ធទាំងឡាយក្តី រូបជីវិតិន្រ្ទិយក្តី ជាបច្ច័យ នៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
[៥០៧] អសង្កិលិដ្ឋសង្កិលេសិកធម៌ក្តី អសង្កិលិដ្ឋអសង្កិលេសិកធម៌ក្តី ជាបច្ច័យ នៃអសង្កិលិដ្ឋអសង្កិលេសិកធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ ឯសហជាត គឺអសង្កិលិដ្ឋអសង្កិលេសិកក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ។
ID: 637828718486629886
ទៅកាន់ទំព័រ៖