ព្រះត្រៃបិដក ភាគ ៩៦

 [៦១] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ក្នុង​អរូបភព ខន្ធ២ អាស្រ័យ​ខន្ធ២ ពា​ហិ​ររូប ... អាហារ​សមុដ្ឋាន​រូប ... ឧតុសមុដ្ឋាន​រូប ... មហាភូត៣ អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៦២] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី អាស្រ័យ​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​នោ​នត្ថិ​ប្ប​ច្ច័​យ ... នោ​វិ​គត​ប្ប​ច្ច័​យ ...។
 [៦៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637828478918804398
ទៅកាន់ទំព័រ៖