ព្រះត្រៃបិដក ភាគ ៩៦

 [៥០៨] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី ជា​បច្ច័យ នៃ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ ឯសហជាត គឺ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ១ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២។
 [៥០៩] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី ជា​បច្ច័យ នៃ​អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ​ក្តី មហាភូត​ទាំងឡាយ​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ក្ខន្ធ​ទាំងឡាយ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 637828718714704749
ទៅកាន់ទំព័រ៖