ព្រះត្រៃបិដក ភាគ ៩៦

 [៥២៧] សង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី អសង្កិ​លិ​ដ្ឋ​សង្កិលេសិក​ធម៌​ក្តី (ជា​បច្ច័យ) នៃ​អសង្កិ​លិ​ដ្ឋ​អសង្កិលេសិក​ធម៌ បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។
 [៥២៨] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នសហជាត​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​ននិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នអាហារ​ប្ប​ច្ច័​យ ក្នុង​នឥន្រ្ទិយ​ប្ប​ច្ច័​យ ក្នុង​នឈាន​ប្ប​ច្ច័​យ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​នោ​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៨ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​នោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៨។ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ បណ្ឌិត​គប្បី​រាប់ ដូចជា​ការរាប់ នូវ​បច្ច​នីយៈ ក្នុង​កុសល​ត្តិ​កៈ​ដែរ។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 637828720536545109
ទៅកាន់ទំព័រ៖