ព្រះត្រៃបិដក ភាគ ៩៦

ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ កដ​ត្តា​រូប ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​វិបាក​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​វិ​បា​កក្ខន្ធ១ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ … ។
 [៧៥] ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។ ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើត​ទ្បើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ខន្ធ​ទាំង​ទ្បាយ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី។ ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ២។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637828480756670028
ទៅកាន់ទំព័រ៖