ព្រះត្រៃបិដក ភាគ ៩៦

 [៧៦] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិ​ត្ត​សមុ​ដា្ឋ​នរូ​បក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ២ (មហាភូត៣) ពឹងផ្អែក​នឹង​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហា​ភូ​តទាំង​ទ្បាយ ពួក​ខន្ធ​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។ វិបាក​ធម៌ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ពឹងផ្អែក​នឹង​វត្ថុ វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ទ្បាយ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។ វិបាក​ធម៌​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​មហា​ភូ​តទាំង​ទ្បាយ វិ​បា​កក្ខន្ធ​ទាំង​ទ្បាយ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ កដ​ត្តា​រូប ពឹងផ្អែក​នឹង​មហា​ភូ​តទាំង​ទ្បាយ។ ធម៌​មាន​វិបាក​ជាប្រក្រតី​ក្តី ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី​ក្តី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637828481003567617
ទៅកាន់ទំព័រ៖