ព្រះត្រៃបិដក ភាគ ៩៦
មិនមែនមានវិបាកជាប្រក្រតី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធទាំងទ្បាយ ជាធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមហាភូតទាំងទ្បាយ។
[៧៧] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង កដត្តារូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងឡាយផង មហាភូតទាំងឡាយផង ក្នុងខណៈនៃបដិសន្ធិ។ វិបាកធម៌ក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង
ID: 637828481226849141
ទៅកាន់ទំព័រ៖