ព្រះត្រៃបិដក ភាគ ៩៦
ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង កដត្តារូប ពឹងផ្អែកនឹងវិបាកក្ខន្ធទាំងទ្បាយផង មហាភូតទាំងទ្បាយផង។
[៧៨] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។ ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។ ធម៌មានវិបាកជាប្រក្រតីក្តី ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីក្តី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងខន្ធទាំងទ្បាយ ដែលជាធម៌មានវិបាកជាប្រក្រតីផង មហាភូតទាំងទ្បាយផង។
[៧៩] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១
ID: 637828481523579996
ទៅកាន់ទំព័រ៖