ព្រះត្រៃបិដក ភាគ ៩៦

ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ … ។
 [៨០] ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។
 [៨១] ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ ខន្ធ​ទាំង​ទ្បាយ ជា​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។ វិបាក​ធម៌ ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ សោតវិញ្ញាណ ពឹងផ្អែក​នឹង​សោតាយតនៈ ឃានវិញ្ញាណ ពឹងផ្អែក​នឹង​ឃានាយតនៈ ជិវ្ហា​វិញ្ញាណ ពឹងផ្អែក​នឹង​ជិវ្ហាយតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ វិ​បា​កក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ វិ​បា​កក្ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​ធម៌​មិនមែន​ជា​វិបាក មិនមែន​មាន​វិបាក​ជាប្រក្រតី ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ​ទាំង​ទ្បាយ ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ពឹងផ្អែក​នឹង​វត្ថុ។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637828481784205160
ទៅកាន់ទំព័រ៖