ព្រះត្រៃបិដក ភាគ ៩៦
[៨២] វិបាកធម៌ ពឹងផ្អែកនឹងវិបាកធម៌ផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រទ្បំដោយចក្ខុវិញ្ញាណផង ចក្ខាយតនៈផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង ចក្ខាយតនៈផង សោត … ឃាន … ជិវ្ហា … កាយ … ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងវិបាកក្ខន្ធ១ផង វត្ថុផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
[៨៣] ធម៌មានវិបាកជាប្រក្រតី ពឹងផ្អែកនឹងធម៌មានវិបាកជាប្រក្រតីផង ធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលជាធម៌មានវិបាកជាប្រក្រតីផង វត្ថុផង ខន្ធ២ ពឹងផ្អែកនឹងខន្ធ២ផង វត្ថុផង។
ID: 637828482008579945
ទៅកាន់ទំព័រ៖